facebook
facebook
Loading...

ល្បួងក្មេងស្រីមករំលោភ រួចគំរាម ជិតកន្លះខែ ទើបនាងហ៊ានប្រាប់ម្តាយប្តឹងប៉ូលិស

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 105 | 0 | ម៉ោង 7:13 am

ខេត្តកោះកុង ៖ បុរសល្មោភកាមម្នាក់បានលួងលោមក្មេងស្រីម្នាក់មកជួប រួចប៉ុនប៉ងរំលោភ តែមិនបានសម្រេច លុះរយៈពេលជិតកន្លះខែក្រោយមក ទើបរឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចឃុំថ្មស ស្រុកបុទុមសាគរ។ លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០៨ ទើបរឿងរ៉ាវបែកធ្លាយ និងឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យល្មោភាមដែលល្បួងរំលោភកូនស្រីគេនេះ មានឈ្មោះស៊ុង គក់ អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានព្យាយាមទាក់ទងក្មេងស្រីរងគ្រោះតាមទូរស័ព្ទ ក្រោយមក នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យក៏បានលួងលោមហៅក្មេងស្រីរងគ្រោះមកជួប រួចក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ​ តែមិនបានសម្រេចនោះ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះ កុំឱ្យនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពិសេស អ្នកផ្ទះរបស់ក្មេងស្រីរងគ្រោះ ចំណែកក្មេងស្រីរងគ្រោះក៏ចេះតែលាក់បាំង រហូតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ដោយសារតែមើលទៅ សភាពកូនស្រីហាក់មានអាការៈប្លែក ទើបស្ត្រីជាម្តាយបានហៅមកសួរនាំ រហូតដល់កូនស្រីលាក់បាំងលែងបាន ក៏រៀបរាប់ប្រាប់ពីដំណើររឿងថា នាងត្រូវជនសង្ស័យចាប់រំលោភ​ តែមិនបានសម្រេច។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីបែកធ្លាយរឿងរ៉ាវខាងលើនេះភ្លាម ស្ត្រីជាម្តាយបាននាំកូនស្រីរបស់ខ្លួនទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ បានចុះធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យឈ្មោះស៊ុង គក់ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

អាសូរទឹកភ្នែកប្រពន្ធនិងកូនយំបោកខ្លួន! ក្រោយបង្ក្រាបសង្វៀនមាន់ផ្ទុះអាវុធ៤គ្រាប់ បែរជាធ្លាយបំពង់កប្តីស្លាប់ 

ភ្នំពេញ ៖ បុរសម្នាក់កំពុងឈរលើផ្ទះជួលរបស់ខ្លួនមើលគេជល់មាន់នៅខាងក្រោម ស្រាប់តែបន្តិចក្រោយមកសមត្ថកិច្ចបានចុះបង្ក្រាប និងផ្ទុះអាវុធចំនួន៤គ្រាប់ តែមិនដឹងជាយ៉ាងម៉េច គ្រាប់កាំភ្លើងបានត្រូវចំបំពង់ករបស់ជនរងគ្រោះដែលកំពុងឈរលើផ្ទះជាន់ទី៣ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ជាហេតុធ្វើឱ្យប្រពន្ធជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ទាមទារឱ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់ប្តីនាង។

ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ ផ្ទុះអាវុធ បណ្តាលឱ្យស្លាប់បុរសម្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងហេតុការណ៍ខាងលើ មានឈ្មោះឈៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិសែនអោក ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ នុប ផាន្នី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ។ ប្តីប្រពន្ធអ្នកទាំង២មានកូនប្រុសស្រី២នាក់ក្នុងបន្ទុក និងស្នាក់នៅផ្ទះជួលជាន់ទី៣ ស្ថិតនៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងខាងលើតែងបើកលេងល្បែងស៊ីសងរាល់ថ្ងៃ មានទាំងអាប៉ោង បៀ ជល់មាន់ ហើយនៅព្រឹកថ្ងៃកើតហេតុ ខណៈដែលក្រុមអ្នកញៀនល្បែងកំពុងជុំគ្នាបញ្ជល់មាន់ភ្នាល់ដាក់លុយដូចសព្វដង ស្រាប់តែមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ តែមិនច្បាស់ថាកម្លាំងមកពីខាងណានោះទេ បានចុះទៅបង្ក្រាបទីតាំងល្បែងខាងលើ ព្រមទាំងមានការផ្ទុះអាវុធចំនួន៤គ្រាប់ទៀតផង ជាហេតុធ្វើឱ្យអ្នកលេងល្បែងទាំងនោះ បានរត់ចែកជើងគ្នា។

ប្រភពដដែលបន្តថា នៅមុនពេលដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះ ជនរងគ្រោះខាងលើ ដែលស្នាក់នៅផ្ទះជួលជាន់ទី៣ ក្បែរទីតាំងសង្វៀនមាន់ ក៏បានឈរនៅខាងមុខបន្ទប់ជួលរបស់ខ្លួន មើលគេលេងជល់មាន់នោះដែរ ដោយមិនហ៊ានចុះមកមើលផ្ទាល់ទេខ្លាចមានបញ្ហា ពេលប៉ូលិសចុះបង្ក្រាប ដឹងអី ស្រាប់តែពេលសមត្ថកិច្ចចុះបង្ក្រាប និងមានការផ្ទុះអាវុធផងនោះ ស្រាប់តែគ្រាប់កាំភ្លើងបែរជាហោះទៅបុកទម្លុះចំបំពង់ករបស់ជនរងគ្រោះ ដែលកំពុងឈរអើតមើលពីជាន់ទី៣ បណ្តាលរងរបួសធ្ងន់ ហើយភ្លាមៗនោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះជីវិតដែរ តែពេលទៅដល់គ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុការណ៍ផ្ទុះអាវុធ បណ្តាលឱ្យជនរងគ្រោះខាងលើស្លាប់ ស្រាប់តែគេបានស្តាប់ឮសមត្ថកិច្ច ស្រែកតាមវិទ្យុទាក់ទងហៅរថយន្តសង្គ្រោះឱ្យទៅដឹកជនរងគ្រោះទៅពេទ្យដោយនិយាយថា ពេលឮស្នូរគ្រាប់កាំភ្លើងធ្វើឱ្យជនរងគ្រោះស្លុតពេកខ្យល់គទៅវិញ ប៉ុន្តែពេលរថយន្តសង្គ្រោះចុះមកដល់ ឃើញថា ជនរងគ្រោះមានស្នាមរបួសត្រង់បំពង់ក និងមានឈាមហូរជោកជាំ។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង រងចាំជំនាញពិនិត្យកោសល្យវិច័យ។

នៅទីតាំងសង្វៀនមាន់ដែលសមត្ថកិច្ចចុះបង្ក្រាប គេឃើញសមត្ថកិច្ចបានដកហូតសម្ភារៈ វត្ថុតាងមួយចំនួន ដែលក្រុមអ្នកញៀនល្បែង អាប៉ោង បៀ និងជល់មាន់ បន្សល់ទុក ប៉ុន្តែមិនឃើញមានឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ។

ដោយឡែក នៅទីតាំងតម្កល់សពជនរងគ្រោះ ស្ថិតក្នុងវត្តពោធិ៍ចិនតុង គេឃើញស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្រែកទ្រហោយំថា “ខ្ញុំមិនសុខចិត្តទេ ឱ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរ ឱ្យតែប្តីខ្ញុំរស់វិញ ប្តីខ្ញុំនៅសុខៗហេតុអីគេមកបាញ់ប្តីខ្ញុំ…”។ យ៉ាងណា ស្ត្រីជាប្រពន្ធ រួមនឹងក្រុមគ្រួសារសព បានទាមទារឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវវែកមុខជនបង្កដែលបាញ់បណ្តាលឱ្យជនរងគ្រោះស្លាប់ទាំងមិនដឹងរឿងអ្វី និងមិនមានកំហុសអ្វី ទាល់តែសោះ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

 

អាសូរទឹកភ្នែកប្រពន្ធនិងកូនយំបោកខ្លួន! ក្រោយបង្ក្រាបសង្វៀនមាន់ផ្ទុះអាវុធ៤គ្រាប់ បែរជាធ្លាយបំពង់កប្តីស្លាប់ 

facebook