facebook
facebook
Loading...

អាណូ និងអែនឌី ជួបរឿងខកចិត្ត ស្រាប់តែលោកអែនឌី សួរទស្សនិកជនបែបនេះទៅវិញ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 150 | 0 | ម៉ោង 8:38 am

“ព្រែកឯងអស់សង្ឃឹម” គឺជាបទចម្រៀងដែលលោកអែន ឌី បានធ្វើជា Cover ឡើងវិញពីបទចម្រៀងមរតកដើមរបស់លោកតាស៊ីន ស៊ីសាមុត ហើយក៏ជា MV ដំបូងបំផុត ដែលអតីតអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស ចាប់ដៃជាមួយនាងសួន ភក្ដី ហៅ Vj អាណូ សម្ដែងរួមគ្នាដែរ ព្រោះថាកន្លងមកគេឃើញពួកគេធ្លាប់តែថតជារូបភាពហ្វិកជាមួយគ្នាប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណា ការចាប់ដៃគូជាមួយគ្នាជាលើកដំបូងនេះ ទាំង VJ អាណូ និងលោកអែនឌី មានការខកចិត្តដូចគ្នា ព្រោះថាចំនួនអ្នកចូលមើលមានមិនដូចការរំពឹងទុកឡើយ។

ប្រភពបានឲ្យដឹងថា លោកអែនឌី បានប្ដូរស្ទីលការសម្ដែងដែលធ្លាប់តែមានឈុតស្នេហារោលរាលជាមួយជាមួយតួស្រីស្អាតក្នុងសិល្បៈនោះមក ជាសុភាពបុរសម្ដង ជាមួយការសម្ដែងជាមួយ VJ អាណូ ដោយគ្រាន់តែមានការឱបថើបគ្នាដោយថ្នមៗប៉ុណ្ណោះ មិនមានរោលរាលឡើយ ដើម្បីគេចចេញពីការរិះគន់តាមបណ្ដាញសង្គម Facebook ថា ឲ្យតែលោកអែនឌី ថត MV គឺគ្មានអ្វីចម្លែកក្រៅពីពីលេងឈុតរោលរាលលើគ្រែនោះ។ ប៉ុន្តែសឹងមិនគូរឲ្យជឿឡើយ ព្រោះថាគ្រាន់តែលោកអែនឌី ប្ដូរពីការឈុតឱបថើបក្ដៅសាច់មកជាឈុតរមទម ថើប VJ អាណូ ដោយធម្មតាៗនោះ ស្រាប់តែចំនួនអ្នកចូលទៅទស្សនាមានការថយចុះជាងបទចម្រៀងមុន នាំឲ្យទាំង VJ អាណូ និងលោកអែន ឌី បានខកចិត្តជាខ្លាំង រហូតដល់ចង់ផ្អាកការសម្ដែង MV រួមគ្នា មួយអន្លើទៀតផង។

លោកអែនឌី និយាយទាំងអារម្មណ៍ខកចិត្តថា “ពិតជាពិបាកណាស់ ពេលដែលលោកថតឈុតស្នេហាមានឱបថើបតិចតួច ស្រាប់តែមានគេរិះគន់ព្រោងព្រាតថា ដូចអាសអាភាសជ្រុល តែនៅពេលដែលលោកងាកមកថតសុភាពៗ ចោលឈុតស្នេហា បែរជាគ្មានគេមើលទៅវិញ”។

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានសួរទៅទស្សនិកជនវិញថា តើឲ្យលោកធ្វើយ៉ាងម៉េចទៅ ទើបអាចតម្រូវតាមចិត្តបងប្អូនគ្រប់គ្នាបាន?

ទោះជាពេលនេះ លោកអែនឌី និង Vj អាណូ ស្រងាកចិត្តដូចគ្នាចំពោះបទ ”ព្រែកឯងអស់សង្ឃឹម” មិនសូវមានមានអ្នកចូលទៅមើលក្ដី តែលោកអែនឌី មានជំនឿចិត្តយ៉ាងមុតមាំថា បទ ”ទីបំផុតទើបដឹងថាគេកុហក” ដែលលោកសម្ដែងជាមួយកែវ ស្រីនាង និងទឹម រដ្ឋា នោះ មានសង្ឃឹមថា ជោគជ័យច្រើន ព្រោះថាមានប្លង់ពិសេសៗដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាមិនខាន៕

facebook