facebook
facebook
Loading...

តារាល្បីៗចូលរួមថតបទចម្រៀងប្រពៃណីខ្មែរ ស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ នៅ CTN

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 389 | 0 | ម៉ោង 9:47 am

ដូចរាល់ឆ្នាំដែរ  ឲ្យតែមុនឈានដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ថានីយ៍ទូរទស្សន៍ CTN បានហៅតារាល្បីៗឲ្យថតបទចម្រៀងប្រពៃណីខ្មែរ ដើម្បីស្វាគមន៍បុណ្យប្រពៃណីចូលឆ្នាំខ្មែរ ដែលកាន់តែកៀកចូលមកដល់នេះ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះ​តារាដែលចូលរួមរាំកម្សាន្ដនៅស្ទូឌីយូ CTN ហាក់មានតិចតួចជាងឆ្នាំមុនៗ តែអ្នករៀបចំកម្មវិធីសិល្បៈរបស់ CTN បានឲ្យដឹងថា ខាងប៉ុស្ដិ៍ហៅតារាទូទៅមិនប្រកាន់ទេ តែការដែលតារាមកតិចនោះ អាចជាការជាប់រវល់រៀងៗខ្លួន។

អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា ”យើងហៅតារាចូលរួមច្រៀងរាំលេងកម្សាន្ដដោយមិនប្រកាន់ថាល្បី ឬមិនល្បីនោះទេ គឺហៅទូទៅតែម្ដង។ កាលពីឆ្នាំមុនៗ យើងហៅតារាប្រហែល២ទៅ៣រយនាក់ដែរ ហើយឆ្នាំនេះក៏ដូចមុនអីចឹង តែការដែលគាត់មកតិច គឺអាចមកពីការជាប់រវល់ផ្ទាល់ខ្លួន”។

ដោយឡែក លោកជី សិលា អ្នកដឹកនាំកម្មវិធីរបស់ CTN បានឲ្យដឹងថា “ឆ្នាំនេះ យើងហៅតារាមកតិចជាងមុន ព្រោះថាយើងថតនៅ Studio តូច មិនធ្វើនៅកន្លែងធំ។ ចំពោះបទចម្រៀងវិញ យើងមានប្រពៃណីខ្មែរជិត៣០បទ សម្រាប់ឆ្នាំនេះ ហើយមានលក្ខណៈពិសេស គឺមានបង្ហាញជារបាំត្រុឌផងដែរ”៕

facebook