facebook
facebook
Loading...

Jose Mourihno ​ធ្វើ​អ្នក​វិភាគ៤ថ្ងៃ សុីថ្លៃជាង២លានដុល្លារ ក្នុងព្រឹត្តិការណ៍ World Cup 2018

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | 157 | 0 | ម៉ោង 2:47 am

តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២១០៨ បានឲ្យដឹងថា លោក Jose Mourinho បាន​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​ល្បីឈ្មោះ RT រុស្ស៊ី​ ដើម្បី​ធ្វើ​ជាអ្នក​វិភាគ និងទស្សន៍ទាយលទ្ធផលទាត់​នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ ២១០៨ នៅប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

គ្រូបង្វឹកដែលដាក់រហស្សនាមថា Special One បានចុះកុងត្រារយៈពេល៤ ជាមួយនឹងទូរទស្សន៍ RT ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់បាល់ទាត់ពិភពលោក ៤ថ្ងៃ ជាមួយនឹងតម្លៃខ្លួន ១,៧១​លាន​ផោន​ ស្មើនឹងជាង២លានដុល្លារ ។

​នៅក្នុង​កិច្ច​ព្រមព្រៀងនោះ បាន​តម្រូវ​ឲ្យលោក Mourinho នៅ​ទីក្រុង​មូស្គូ​ ចាប់​ពី​ថ្ងៃ​បើក​ការ​ប្រកួត​បាល់ទាត់ពិភពលោក ដើម្បី​ធ្វើ​ជា​អ្នក​វិភាគ​គូ​ប្រកួត​សំខាន់​ៗ​មួយ​ចំនួន បន្ទាប់​មក​លោក​​​ត្រូវ​ស្ថិត​នៅ​រុស្ស៊ី​ ថ្ងៃ​ចុង​ក្រោយ​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​ បុរស​ជនជាតិ​​ព័រទុយហ្គាល់​រូបនេះ ​​លេច​មុខ​​ក្នុង​វីដេអូ​ផ្សាយ​ពី​បាល់ទាត់ពិភពលោករបស់​ទូរទស្សន៍​​ RT កាល​ពី​ពេល​ថ្មី​ៗ៕

facebook