facebook
facebook
Loading...

ប្រពន្ធបង្កាត់ភ្លើងស្នេហ៍ជាមួយកូនធម៌ក្នុងផ្ទះមិនអស់ចិត្ត នាំគ្នាចូលផ្ទះសំណាក់ទៀត ប្តីប្តឹងសមត្ថកិច្ច

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 199 | 0 | ម៉ោង 4:16 am

ភ្នំពេញ ៖ បុរសម្នាក់បានតាមដានដឹងថា ប្រពន្ធរបស់ខ្លួនបានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយកូនចិញ្ចឹមនៅក្នុងផ្ទះ មិនអស់ចិត្ត ក៏ដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កគ្នាសប្បាយអស់ដៃទៀត ទើបធ្វើឱ្យបុរសជាប្តីទ្រាំលែងបាន ក៏ប្តឹងរាយការណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងគ្មានលេខ នៅចំណុចផ្ទះសំណាក់ យីហោព្រៃ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ស្ត្រីជាប្រពន្ធដែលទទួលរងការចោទប្រកាន់ថា បាននាំកូនចិញ្ចឹមឡើងផ្ទះសំណាក់រួមរ័កនេះ ត្រូវបានបុរសជាប្តីបង្ហើបប្រាប់ថា មានឈ្មោះ ថ.គ.ស អាយុ៤៤ឆ្នាំ ស្នាក់នៅម្តុំកាំកូស៊ីធី សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានកូនប្រុសតូចអាយុ៦ឆ្នាំកន្លះ។ ចំណែកូនចិញ្ចឹមដែលដឹកដៃគ្នាឡើងផ្ទះសំណាក់នោះ មានអាយុ២៨ឆ្នាំ។

តាមសម្តីបុរសជាប្តីដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានរួមរស់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបង្កើតបានកូនប្រុសម្នាក់អាយុ៦ឆ្នាំកន្លះ ក្រោយមកប្តីប្រពន្ធគាត់បានយកក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំ មកចិញ្ចឹមទុកដូចកូនបង្កើត ដោយទំនុកបម្រុងយ៉ាងដិតដល់ តែមិននឹកស្មានថា ចុងក្រោយបែរជាកូនប្រុសចិញ្ចឹមដែលសព្វថ្ងៃនេះ មានអាយុ២៨ឆ្នាំទៅហើយនោះ ហ៊ានលូកថ្លើមគាត់ជាឪពុកចិញ្ចឹម ដោយលួចលាក់មានទំនាក់ទំនងសហាយស្មន់ជាមួយម៉ែចិញ្ចឹមខ្លួនឯងបែបនេះសោះ។

បុរសជាប្តី បានបន្តថា គាត់ដឹងមិនច្បាស់ថា រវាងកូនចិញ្ចឹមនិងប្រពន្ធរបស់គាត់ បានលួចលាក់ទាក់ទងបង្កាត់ភ្លើងស្នេហ៍ ក្លាយជាគូសហាយស្មន់នឹងគ្នាតាំងពីពេលណាមកទេ។ ប៉ុន្តែកន្លងមក ដោយសារតែមើលឃើញចរិតឬកពារ ទំនាក់ទំនងរវាងម៉ែ និងកូនចិញ្ចឹមនេះ ហាក់ស្អិតល្មួតខុសធម្មតា លើសពីទំនាក់ទំងម៉ែនិងកូន ទើបគាត់បានឆែកមើលតាមរយៈកាំម៉ារ៉ាសុវត្ថិភាពក្នុងផ្ទះរបស់គាត់ ស្រាប់តែប្រទះឃើញកូនចិញ្ចឹមគាត់បានលួចរួមរ័កជាមួយប្រពន្ធរបស់គាត់នៅក្នុងផ្ទះ ធ្វើឱ្យគាត់ឈឺចិត្តស្ទើរក្អួតឈាមស្លាប់។

បុរសជាប្តី បានឱ្យដឹងទៀតថា នៅពេលដែលឃើញរូបភាពសហាយស្មន់ខាងលើនេះហើយ គាត់ក៏មិនទាន់បញ្ចោញប្រតិកម្មអ្វីដែរ ស្រាប់តែមិនបានប៉ុន្មានផង ក៏ឃើញកូនចិញ្ចឹមរបស់គាត់មានកាំភ្លើងមួយដើម ម៉ាក K59 មិនដឹងជាបានមកពីណាទេ និងធ្លាប់បានយកមកគំរាមទារប្រាក់ពីគាត់អស់ចំនួនសរុប៧ម៉ឺនដុល្លារទៀតផង ហើយគាត់បានទៅប្តឹងសមត្ថកិច្ចដែរ ប៉ុន្តែគ្មានវិធានការណ៍នៅឡើយ។ មិនតែប៉ុណ្ណោះ ប្រពន្ធនិងកូនចិញ្ចឹមគាត់ ធ្លាប់បានទិញថ្នាំញៀនយកមកជក់ជាមួយនៅក្នុងផ្ទះទៀតផង ហើយបាននាំគ្នាចាកចេញពីផ្ទះរយៈពេល៣ខែមកហើយ ដោយនាំយកកូនតូចទៅជាមួយដែរ មិនដឹងថាទៅស្នាក់នៅកន្លែងណាទេ ទើបគាត់បានព្យាយាមតាមស្វែងរក និងថែមទាំងបានជួលម៉ូតូឌុបឱ្យតាមរកទៀតផង។

បុរសជាប្តី បានបញ្ជាក់ថា ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នករត់ម៉ូតូឌុបបានទូរស័ព្ទប្រាប់គាត់ថា គេបានប្រទះឃើញប្រពន្ធនិងកូនចិញ្ចឹមរបស់គាត់ បានដឹកដៃគ្នាចូលទៅផ្ទះសំណាក់ព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ បន្ទាប់ពីទទួលដំណឹងបែបនេះភ្លាម គាត់ក៏បានចុះទៅដល់ផ្ទះសំណាក់ និងសុំម្ចាស់ផ្ទះសំណាក់ចូលទៅមើលប្រពន្ធរបស់គាត់ ប៉ុន្តែម្ចាស់ផ្ទះសំណាក់មិនអនុញ្ញាតឱ្យចូលទៅរុករកទេ ព្រោះខ្លាចប៉ះពាល់ដល់ភ្ញៀវផ្សេងទៀត ទើបគាត់មិនសុខចិត្តក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា ប្រពន្ធនិងកូនចិញ្ចឹមនាំគ្នាឡើងផ្ទះសំណាក់ភ្លាម បុរសជាប្តីក៏តាមចូលទៅសុំម្ចាស់ផ្ទះសំណាក់ដើម្បីរកប្រពន្ធ តែត្រូវភាគីផ្ទះសំណាក់ប្រកែកមិនព្រមឱ្យចូល ព្រោះបុរសជាប្តីមិនបានដឹងច្បាស់ថា ស្ត្រីជាប្រពន្ធនិងកូនចិញ្ចឹម ស្នាក់នៅបន្ទប់មួយណាឱ្យពិតប្រាកដ បើចូលទៅឆែកឆេរនឹងធ្វើឱ្យផ្អើលដល់ភ្ញៀវដែលចូលទៅសម្រាកនៅផ្ទះសំណាក់។ បន្ទាប់មក បុរសជាប្តី បានរាយការណ៍ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឱ្យចុះមកអន្តរាគមន៍ តែត្រូវខាងម្ចាស់ផ្ទះសំណាក់មិនព្រមឱ្យចូលទៅឆែកឆេរតាមបន្ទប់ដដែល ព្រោះខ្លាចប៉ះពាលដល់ភ្ញៀវរបស់គេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រាប់ថាទៅបុរសជាប្តីថា ចាំព្រឹកឡើង ចាំសមត្ថកិច្ចនឹងជួយទំនាក់ទំនងខាងម្ចាស់ផ្ទះសំណាក់ ដើម្បីឆែកកាមេរ៉ាសុវត្ថិភាពឱ្យ៕

facebook