facebook
facebook
Loading...

ប៉ាច គីមមួយ មិនខ្លាចបែកធ្លាយសារស្នេហាជាមួយមន្ត្រីធំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 129 | 0 | ម៉ោង 2:48 am

ស្រីស្រស់ប៉ាច គីមមួយ តារាចម្រៀង We Production ដែលលេចធ្លោគួរសម ដោយអាចច្រៀងភាសាចិន បានយ៉ាងល្អនោះ កន្លងមកធ្លាប់លេចឮថា មានមន្ត្រីធំៗតាមស្នេហ៍ស្ទើរតែរើខ្លួនមិនចង់រួចឡើយ តាំងពីតារាសាច់សខ្ចីរូបនេះ បែកបាក់ស្នេហ៍ចាស់មក។

ប៉ាច គីមមួយ បញ្ជាក់ថា នាងគ្មានការបារម្ភចំពោះការបែកធ្លាយសារស្នេហាជាមួយអ្នកណាឡើយ ព្រោះថា នាងមិនដែលបានទាក់ទងស្នេហាជាមួយមន្ត្រីធំណាទេ ហើយរឿងទាំងនោះអាចកើតឡើង គឺនៅលើខ្លួនឯងប៉ុណ្ណោះ…។

ប៉ាច គីមមួយ ស្ថិតក្នុងចំណោមតារាស្រីស្អាតៗ មានសម្រស់លេចធ្លោនៅផលិតកម្មរស្មីហង្សមាស ហើយនាងបានច្រៀងតាមកម្មវិធីធំៗជាច្រើន ពិសេស គឺទាក់ទងនឹងកម្មវិធីដែលច្រៀងជាភាសាចិន ទើបធ្វើមានការចាប់អារម្មណ៍ពីមន្ត្រីធំៗ និងអ្នកជំនួញមួយចំនួនតាមស្នេហ៍តារាដែលបែកបាក់គូស្នេហ៍ចាស់ ពេលដែលចូលទៅទ្រនំហង្សមាស នេះ។

មានព័ត៌មានថា តាំងពីបែកធ្លាយរឿងតារាស្រីស្អាតមួយចំនួន មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំៗ ដែលសារសំឡេង និងរូបភាពត្រូវបានគេចែកចាយពេញបណ្តាញសង្គមនោះ ធ្វើឱ្យស្រីស្អាតៗក្នុងពិភពសិល្បៈ មានការច្របូកច្របល់ខ្លាំង ព្រោះភ័យសំឡេងសាសងស្នេហ៍របស់ពួកគេត្រូវបានលេចចេញ ហើយក្នុងនោះ ប៉ាច គីមមួយ ក៏បុកពោះមិនតិចដែរ ព្រោះខ្លាចជួបរឿងដូច ណា សាឌី, ស៊ិន សក្កដា និងក្មួយស្រីព្រំ រដ្ឋា ជាដើម។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីនេះ ប៉ាច គីមមួយ និយាយថា រឿងអ្វីៗកើតឡើង គឺមកពីខ្លួនយើងទេ អ៊ីចឹងនាងច្បាស់ថា មិនដែលមានទំនាក់ទំនងស្នេហាជាមួយអ្នកណាតាម Chat អីផង មានអីដែលត្រូវព្រួយបារម្ភដេកមិនលក់បក់មិនល្ហើយនោះ។

ស្រីស្អាតរូបនេះថ្លែងថា “ខ្ញុំគ្មានការព្រួយបារម្ភអីខ្លាំងលើរឿងទាំងនេះទេ។ ខ្ញុំមិនដែលសាសងស្នេហាអីជាមួយអ្នកណា តាម Facebook, តាម Chat អីផង។ សម្រាប់ខ្ញុំគិតថា រឿងទាំងនោះកើតឡើង គឺនៅលើខ្លួនឯងទេបង បើយើងមិនរវីរវល់ជាមួយគេ ក៏គ្មានអ្នកណាមកញ៉ែយើងដែរ។ និយាយទៅ មិនថាតែក្នុងឬក្រៅប្រទេសទេ គឺខ្ញុំមិនដែលមានទំនាក់ទំនងស្នេហាអីតាម Facebook ទេ ខ្ញុំមិនភ័យរឿងថា មានសារស្នេហាអីជាមួយអ្នកណានោះទេ”។

ប៉ាច គីមមួយ ធ្លាប់មានព័ត៌មានថា មានគូស្នេហ៍ជាតារាចម្រៀងអាជីពដូចគ្នា តែបានប្រេះឆាទៅវិញកណ្តាលផ្លូវ នៅពេលគីមមួយ ចូលទៅហង្សមាស៕

facebook