facebook
facebook
Loading...

សុខ ស្រីនាង អតីតប្តីតាមដាន

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 267 | 0 | ម៉ោង 2:31 am

សុខ ស្រីនាង បានសាងភាពភ្ញាក់ផ្អើលដល់អតីតប្តី លោកស៊ី សុវត្ថិ មិនតិចឡើយនាពេលនេះ ព្រោះតែការលោតចូលផលិតកម្មរស្មីហង្សមាស របស់អ្នកមេម៉ាយរូបនេះ បានធ្វើឱ្យកេរ្អិ៍ឈ្មោះនាងលោតឡើងវិញ ហើយព្រមទាំងកែប្រែពីការច្រៀងតែបទស្លូវៗ មកជាអ្នកចម្រៀងលេងក្បាច់រាំរង្គើឆាកតន្ត្រី។

យ៉ាងណា ចំណងស្នេហ៍សុខ ស្រីនាង និងអតីតប្តី បានកាត់ផ្តាច់អស់ទៅហើយ ចំណែកលោកស៊ី សុវត្ថិ ក៏មានប្រពន្ធថ្មីទៀតដែរ អ៊ីចឹងលោកស៊ី សុវត្ថិ អាចតាមដាន តែមិនអាចវិលមកភ្ជាប់ស្នេហ៍ជាថ្មីបានទេ..។

សុខ ស្រីនាង ដែលធ្លាក់ខ្លួនជាអ្នកមេម៉ាយវ័យក្មេងសាច់ខ្ចីល្ហក់នោះ នៅតែអាចងើបឡើងមកវិញបាន ដោយថែមទាំងមានសន្ទុះខ្លាំងជាងក្រមុំទៅទៀតផង តាំងពីនាងបានលោតទៅចូលផលិតកម្មរស្មីហង្សមាស មក ធ្វើឱ្យទីផ្សារចម្រៀងរបស់នាងល្អឡើងវិញ ដោយអតីតអ្នកចម្រៀងផលិតកម្មសាន់ដេ រូបនេះ គ្រាន់តែមានបទចម្រៀងល្បី១បទប៉ុណ្ណោះ គឺបទ “ហត់ទេស្រលាញ់គេម្នាក់ឯង?” សុខ ស្រីនាង ចេញមុខតាមបណ្តាកម្មវិធីប្រគំតន្ត្រីធំៗជាច្រើន ហើយថែមទាំងអភិវឌ្ឍខ្លួនពីអ្នកចម្រៀងស្រគត់ស្រគំ ក្លាយទៅជាតារាលេងក្បាច់រាំគួរឱ្យទាក់ទាញ ដែលមិនត្រឹមតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ទៅលើនាងទេ តែថែមទាំងធ្វើឱ្យអតីតប្តី លោកស៊ី សុវត្ថិ ក៏មានការតាមដាន និងភ្ញាក់ផ្អើលមិនតិចដែរ ពេលដែលឃើញសុខ ស្រីនាង កាន់តែមានស្បែកសាច់សខ្ចី និងលេងក្បាច់រាំ ដោយស្ទីលបញ្ចោញរន្ធផ្ចិត គួរឱ្យក្នាញ់នោះ។

អតីតអ្នកចម្រៀងផលិតកម្ម KH ម្នាក់ដែលធ្លាប់ច្រៀងជាមួយសុខ ស្រីនាង និងស៊ី សុវត្ថិ បានបង្ហើបឱ្យដឹងថា លោកស៊ី សុវត្ថិ នៅតែតាមដានអតីតភរិយាអ៊ីចឹង តែមិនមែនតាមដានដល់ផ្ទះទេ ពេលបើកទូរទស្សន៍ទៅឃើញ តែងតាមដានមើលដោយយកចិត្តទុកដាក់ ហើយលោកសុវត្ថិ ក៏មានការភ្ញាក់ផ្អើលខ្លាំងដែរ នៅពេលដែលឃើញស្រីនាង មានក្បាច់រាំទាំងមិនគួរឱ្យជឿដូចពេលនេះ។ ប៉ុន្តែលោកស៊ី សុវត្ថិ ដែលមានភរិយាថ្មី និងរស់នៅដោយមានសេចក្តីសុខហើយនោះ គ្មានបំណងចង់ទៅផ្សះផ្សាស្នេហ៍ជាមួយសុខ ស្រីនាង សាជាថ្មីវិញទេ ក្រោយពេលដែលពួកគេបានលែងលះគ្នាដោយសន្តិវិធី កាលពីឆ្នាំ២០១១នោះមក។

ប្រភពបានឱ្យដឹងទៀតថា ដោយឡែកសម្រាប់ឪពុកម្តាយលោកស៊ី សុវត្ថិ នៅតែស្រលាញ់ និងចាត់ទុកសុខ ស្រីនាង ដូចជាកូនប្រសារបស់ពួកគាត់ដដែល៕

facebook