facebook
facebook

តារាបរទេស

រិតា រង់ចាំភាគីប្រុសអនុញ្ញាតឱ្យប្រើពាក្យ «សង្សារ»

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧​ | 236

ទំនាក់ទំនងស្អិតល្មួតរវាងតារាឯកស្រី​​ រីតា ស៊ីរីតា ចេនសេន និងបុរសឈ្មោះ កន ណរង្គ ដេត ក្នុងក្រសែភ្នែកមហាជនគឺជាគូសង្សារ ប៉ុន្តែ រិតា ប្រាប់ថា សូមរង់ចាំភាគីប្រុសអនុញ្ញាតសិន មុននឹងប្រើពាក្យនេះ។ ឆ្នាំថ្មី២០១៨ ឈានចូលមកសន្សឹមៗហើយ។ មនុស្សជាច្រើនមានគម្រោងទៅ Count Down ផ្សេងៗគ្នា។ យើងចង់ដឹងថា តើតារាឯកស្រីរូបស្រស់ រីតា ស៊ីរិតា ចេនសេន មានគម្រោងទៅ Count Down ជាមួយបុរសជិតស្និទ្ធ កន ណរង្គ ដេត នៅទីណាដែរ? ករណីនេះ រិតា ប្រាប់ថា “អំឡុងពេលឆ្នាំថ្មី រិតា នៅមិនទាន់មានគម្រោងទៅណាឡើយ។ តែមុននឹងដល់ឆ្នាំថ្មី រិតា ត្រូវត្រឡប់ទៅដាណឺម៉ាក ពីថ្ងៃ១៦ (ធ្នូ) នេះ។ ខ្ញុំទៅចូលរួមបុណ្យគ្រិស្តម៉ាសនៅឯផ្ទះ។ គ្មាននរណាទៅជាមួយខ្ញុំទេ។ បង កន ក៏អត់បានទៅជាមួយដែរ។ លើកនេះវាប្រថុចញ៉ុចពេក ទើប រិតា មិនបានបបួលគាត់។ ដំណើរលើកនេះ […]