facebook
facebook

តារាខ្មែរ

ម្តាយសុឹម ថៃណា បានទទួលមរណៈភាព នៅមុននេះបន្តិច

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨​ | 40

មុននេះបន្តិច នៅក្នុងហ្វេសប៊ុកឈ្មោះ  Sim Thaina ដែលគេស្គាល់យ៉ាងច្បាស់ថាជារបស់កញ្ញាសុឹម ថៃណា តារាចម្រៀងនៅផលិតកម្ម M បានបង្ហោះសារកាន់ទុក្ខ ដែលគេអាចដឹងយ៉ាងច្បាស់ថា ម្តាយសុឹម ថៃណា បានទទួលមរណៈភាព ក្រោយក្រុមគ្រួសារ និងគ្រូពេទ្យ បានព្យាយាមព្យាបាលជំងឺ និងមើលថែ មួយរយៈមកនេះ។ ការបាត់បង់ម្តាយ បានធ្វើឲ្យសុឹម ថៃណា និងក្រុមគ្រួសារ មានការសោកស្តាយជាខ្លាំង។ ហើយមិត្តភក្តិក្នុងហ្វេសប៊ុកបាន Comment សាររំលែកទុក្ខ និងឲ្យកញ្ញាសុឹម ថៃណា កាត់ចិត្តទៀតផង គួរបញ្ជាក់ថា ម្តាយរបស់តារាចម្រៀងស្រី កញ្ញាស៊ឹម ថៃណា បានធ្លាក់ខ្លួនឈឺជាទំងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែអ្វីដែលជារឿងគួរឱ្យតក់ស្លុតចិត្តបំផុតនោះ គឺក្រោយពីពិនិត្យស្ថានភាពជំងឺរបស់ម្តាយកញ្ញាស៊ឹម ថៃណា រួចហើយ ក្រុមគ្រូពេទ្យជំនាញ បានប្រាប់ឱ្យក្រុមគ្រួសារត្រៀមកាត់ចិត្ត ជាហេតុធ្វើឱ្យកញ្ញាស៊ឹម ថៃណា មិនហ៊ានចេញទៅណាឆ្ងាយពីម្តាយ១ជំហានឡើយ ដោយសុខចិត្តដេកកំដរម្តាយនៅសំយាបអគារសង្គ្រោះបន្ទាន់។ ម្តាយរបស់តារាចម្រៀង ស៊ឹម ថៃណា បានកើតមានជំងឺខូចតម្រងនោម និងខូចក្រលៀន ហើយត្រូវសម្រាកព្យាបាល ដោយចំណាយលុយថ្លៃលាងឈាមអស់ជាច្រើន រហូតដល់កញ្ញាស៊ឹម ថៃណា សម្រេចចិត្តប្រកាសលក់ផ្ទះវីឡាភ្លោះរបស់ខ្លួន […]